អែសរ៉ា 9:15
អែសរ៉ា 9:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះអង្គទុកឲ្យយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ»។
អែសរ៉ា 9:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គសុចរិត ដ្បិតមានតែយើងខ្ញុំដែលនៅសេសសល់នេះទេបានរួចជីវិត ដូចមានសព្វថ្ងៃនេះ។ មើល៍ យើងខ្ញុំនៅចំពោះព្រះអង្គ ទាំងជាប់មានបាប ដ្បិតដោយព្រោះអំពើបែបនេះ គ្មានអ្នកណាអាចឈរនៅចំពោះព្រះអង្គបានឡើយ»។
អែសរ៉ា 9:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ។