កាឡាទី 3:1-5

កាឡាទី 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។ ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​អ្នក​រាល់​គ្នា​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ឮ​ដំណឹង​ល្អ ហើយ​មាន​ជំនឿ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ‌ម៉្លេះ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្តើម​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ បញ្ចប់​ដោយ​សាច់​ឈាម​ដូច្នេះ​ឬ? តើ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ជា​ច្រើន​ឥត​ប្រយោជន៍​ឬ? ប្រហែល​ជាឥត​ប្រយោជន៍​មែន​ទេ​ដឹង។ ឯ​ព្រះ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា និង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​សារ​ឮ ហើយ​មាន​ជំនឿ?

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​បងប្អូន​អ្នក​ស្រុក​កាឡាទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បងប្អូន​ត្រូវ​អំពើ​របស់​នរណា? បងប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​ត្រូវ​គេ​ឆ្កាង​នោះ​យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ! ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បងប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​មក​ពី​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ស្ដាប់? ម្ដេច​ក៏​បងប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បងប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ? បងប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បងប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សម្តែង​បាដិ‌ហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បងប្អូន​នោះ តើ​ព្រះអង្គ​ធ្វើ​ដូច្នេះ មក​ពី​បងប្អូន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​បងប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បងប្អូន​បាន​ស្ដាប់?

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្ដី​ពិត​វិញ​ដូច្នេះ ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិ‌បារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ​វិញ

ចែក​រំលែក
អាន កាឡាទី 3