កាឡាទី 6:3-5
កាឡាទី 6:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិត ខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនបើរកឃើញហេតុដែលធ្វើឲ្យខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត។
កាឡាទី 6:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតប្រសិនបើអ្នកណាស្មានថាខ្លួនជាអ្វីមួយ តែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។ ដ្បិតម្នាក់ៗត្រូវទទួលបន្ទុករបស់ខ្លួន។
កាឡាទី 6:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន។