លោកុប្បត្តិ 1:26-27
លោកុប្បត្តិ 1:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្ស ជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ជាតំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈ ដូចព្រះជាម្ចាស់ ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។
លោកុប្បត្តិ 1:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
លោកុប្បត្តិ 1:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។ ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។