លោកុប្បត្តិ 11:6-7
លោកុប្បត្តិ 11:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! ពួកគេជាប្រជាជនតែមួយ ពួកគេទាំងអស់គ្នានិយាយភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្តើមអំពើដែលគេធ្វើប៉ុណ្ណោះ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើត តាមបំណងរបស់គេឡើយ។ ចូរយើងចុះទៅបំភាន់ភាសារបស់គេ ដើម្បីកុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។
លោកុប្បត្តិ 11:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
លោកុប្បត្តិ 11:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត