លោកុប្បត្តិ 18:23-24
លោកុប្បត្តិ 18:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងនោះ តើព្រះអង្គនឹងបំផ្លាញកន្លែងនោះ ហើយមិនប្រណីដល់ទីក្រុង ដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ ដែលរស់នៅក្នុងក្រុងនោះទេឬ?
លោកុប្បត្តិ 18:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ?
លោកុប្បត្តិ 18:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី