លោកុប្បត្តិ 21:17-18
លោកុប្បត្តិ 21:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ចូរក្រោកឡើង ទៅលើកកូនមក ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយដ៏ធំ»។
លោកុប្បត្តិ 21:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។
លោកុប្បត្តិ 21:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ