លោកុប្បត្តិ 24:14
លោកុប្បត្តិ 24:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
លោកុប្បត្តិ 24:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។
លោកុប្បត្តិ 24:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។