លោកុប្បត្តិ 26:4-5
លោកុប្បត្តិ 26:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ នឹងបញ្ញត្ត ហើយច្បាប់ នឹងក្រឹត្យវិន័យរបស់អញ។
លោកុប្បត្តិ 26:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
លោកុប្បត្តិ 26:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។