លោកុប្បត្តិ 27:36
លោកុប្បត្តិ 27:36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា "យ៉ាកុប" ដូច្នេះ ត្រូវណាស់ ដ្បិតវាបានដណ្តើមខ្ញុំពីរដងនេះហើយ។ វាបានយកសិទ្ធិកូនច្បងរបស់ខ្ញុំម្តង ហើយមើល៍ ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត!» រួចគាត់សួរថា៖ «តើលោកឪពុកមិនបានបម្រុងទុកពរណាសម្រាប់កូនផងទេឬ?»។
លោកុប្បត្តិ 27:36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។
លោកុប្បត្តិ 27:36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។