លោកុប្បត្តិ 27:39-40
លោកុប្បត្តិ 27:39-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី ដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។ កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
លោកុប្បត្តិ 27:39-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។
លោកុប្បត្តិ 27:39-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។