លោកុប្បត្តិ 32:9
លោកុប្បត្តិ 32:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង
លោកុប្បត្តិ 32:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបទូលថា៖ «ឱព្រះរបស់លោកអ័ប្រាហាំ ជីតាទូលបង្គំ និងជាព្រះរបស់លោកអ៊ីសាកឪពុកទូលបង្គំ! ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំថា "ចូរវិលទៅឯញាតិសន្តានរបស់អ្នក នៅស្រុករបស់អ្នកវិញទៅ នោះយើងនឹងប្រោសសេចក្ដីល្អដល់អ្នក"
លោកុប្បត្តិ 32:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកយ៉ាកុបទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃលោកអប្រាហាំ ដែលជាជីតារបស់ទូលបង្គំ ជាព្រះនៃលោកអ៊ីសាកដែលជាឪពុករបស់ទូលបង្គំអើយ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”