លោកុប្បត្តិ 35:11-12
លោកុប្បត្តិ 35:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកបង្កើតកូនឲ្យបានចម្រើនជាច្រើនឡើង។ ជាតិសាសន៍មួយ និងជាតិសាសន៍ជាច្រើនទៀតនឹងកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ ស្រុកដែលយើងបានប្រគល់ឲ្យអ័ប្រាហាំ និងអ៊ីសាក យើងនឹងប្រគល់ឲ្យអ្នក ហើយយើងនឹងប្រគល់ស្រុកនោះ ឲ្យកូនចៅរបស់អ្នកដែលកើតមកតាមក្រោយដែរ»។
លោកុប្បត្តិ 35:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នកបង្កើតកូនចៅ ឲ្យបានចំនួនកើនឡើងជាច្រើន។ ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី ពូជពង្សរបស់អ្នកដែរ។ រីឯស្រុកដែលយើងបានប្រគល់ឲ្យ អប្រាហាំ និងអ៊ីសាកនោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។
លោកុប្បត្តិ 35:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់មានបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចំរើនជាច្រើនឡើង នឹងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ នឹងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ