លោកុប្បត្តិ 41:39-40
លោកុប្បត្តិ 41:39-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ គឺលោកហ្នឹងហើយដែលគ្រប់គ្រងលើជនជាតិរបស់យើង ហើយប្រជារាស្ត្ររបស់យើងទាំងអស់នឹងធ្វើតាមបញ្ជារបស់លោក។ មានតែបល្ល័ង្ករាជ្យប៉ុណ្ណោះដែលធ្វើឲ្យយើងធំជាងលោក»។
លោកុប្បត្តិ 41:39-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ដូច្នេះ យើងសុំតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។
លោកុប្បត្តិ 41:39-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ