លោកុប្បត្តិ 42:21
លោកុប្បត្តិ 42:21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្ដាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។
លោកុប្បត្តិ 42:21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។
លោកុប្បត្តិ 42:21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ