លោកុប្បត្តិ 8:21-22
លោកុប្បត្តិ 8:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។ ដរាបណាមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
លោកុប្បត្តិ 8:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
លោកុប្បត្តិ 8:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។