លោកុប្បត្តិ 9:12-13
លោកុប្បត្តិ 9:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយផែនដី។
លោកុប្បត្តិ 9:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
លោកុប្បត្តិ 9:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់ក៏មានបន្ទូលថា នេះជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី