ហាកាយ 1:2-4
ហាកាយ 1:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ
ហាកាយ 1:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ "ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ"។ ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា "កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ?"
ហាកាយ 1:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយដូចតទៅ៖ «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។