ហាកាយ 1:8-9

ហាកាយ 1:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ហាកាយ 1