ហូសេ 1:2
ហូសេ 1:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេហូវ៉ាចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះចុះ ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។
ហូសេ 1:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។
ហូសេ 1:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង