ហូសេ 13:14
ហូសេ 13:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
ហូសេ 13:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ? តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ? មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
ហូសេ 13:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។