អេសាយ 12:4
អេសាយ 12:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
ចែករំលែក
អាន អេសាយ 12អេសាយ 12:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅគ្រានោះ ឯងរាល់គ្នានឹងពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្តាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស
ចែករំលែក
អាន អេសាយ 12អេសាយ 12:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។
ចែករំលែក
អាន អេសាយ 12