អេសាយ 20:3-4

អេសាយ 20:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ចាប់​អ្នក​ស្រុក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​ជន្លៀស​អ្នក​ស្រុក​អេត្យូ‌ពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ពួក​គេ​នឹង​ចេញ​ទៅ​ខ្លួន​ទទេ ឥត​ពាក់​ស្បែក​ជើង គឺ​នៅ​អាក្រាត។ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង!

ចែក​រំលែក
អាន អេសាយ 20