អេសាយ 33:15-16
អេសាយ 33:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត និងអ្នកនិយាយការពិត ទើបអាចនៅក្បែរបាន គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ អ្នកមិនព្រមទទួលសំណូក អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ គេបបួលទៅប្រហារជីវិតអ្នកដទៃ អ្នកមិនចង់ឃើញអំពើអាក្រក់។ មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជម្រក គេនឹងមានអាហារ មានទឹកគ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។
អេសាយ 33:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។ អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
អេសាយ 33:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កំរៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកំចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ។