អេសាយ 36:7
អេសាយ 36:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះករុណាប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?
អេសាយ 36:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែបើអ្នកនិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើង" តើមិនមែនជាព្រះនោះ ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនាទ្រង់ចេញទេឬ ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះវិញ?"។
អេសាយ 36:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើឯងនិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនាទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះវិញ