អេសាយ 43:16-17
អេសាយ 43:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា
អេសាយ 43:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា
អេសាយ 43:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ នឹងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចំបាំង នឹងពលសេះចេញមក ព្រមទាំងកងទ័ព នឹងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានបន្ទូលថា