អេសាយ 43:20-21
អេសាយ 43:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់យើង គឺទាំងចចក និងសត្វអូទ្រុសផង ពីព្រោះយើងឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យប្រជារាស្ត្រយើង ជាពួកជ្រើសរើសនោះបានទឹកផឹក ជាប្រជារាស្ត្រដែលយើងបានជបសូនសម្រាប់តែខ្លួនយើង ដើម្បីឲ្យគេបានសម្ដែងចេញ ជាសេចក្ដីសរសើររបស់យើងផង។
អេសាយ 43:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។
អេសាយ 43:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក នឹងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន នឹងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។