អេសាយ 43:6-7
អេសាយ 43:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់យើងមកពីទីឆ្ងាយ ហើយពួកកូនស្រីយើងមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។
អេសាយ 43:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អេសាយ 43:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។