អេសាយ 52:14-15
អេសាយ 52:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សជាច្រើនស្រឡាំងកាំងដោយឃើញព្រះអង្គ ដ្បិតព្រះភក្ត្រព្រះអង្គខុសពីមនុស្សធម្មតា ហើយរាងកាយព្រះអង្គក៏ខុសពីរាងកាយ របស់មនុស្សជាតិទាំងឡាយ។ ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
អេសាយ 52:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក ហើយនាំគ្នាស្ងើចសរសើរ ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ ដែលគេមិនធ្លាប់ឮពីមុនមក។
អេសាយ 52:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង) នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។