អេសាយ 54:10
អេសាយ 54:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី សេចក្ដីស្រឡាញ់របស់យើង មិនឃ្លាតចេញពីអ្នកឡើយ រីឯសម្ពន្ធមេត្រីរបស់យើង ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ ក៏មិនប្រែប្រួលដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។
អេសាយ 54:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
អេសាយ 54:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ប្រោសមេត្តាដល់ឯង។