អេសាយ 54:17
អេសាយ 54:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសាយ 54:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេសាយ 54:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្តាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្តី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។