អេសាយ 55:10-11

អេសាយ 55:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។

ចែក​រំលែក
អាន អេសាយ 55