អេសាយ 58:6-7

អេសាយ 58:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង តើ​មិន​មែន​ជា​ការ​ចែក​អាហារ​ដល់​អ្នក​ស្រែក​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​អ្នក​ទេ​ឬ? ឬ​បើ​កាល​ណា​អ្នក​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់ តើ​អ្នក​មិន​ឲ្យ​បិទ​បាំងទេឬ? ឬឥត​ដែល​ពួន​ពី​សាច់‌ញាតិ​របស់​អ្នក​ទេ​ឬ?

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។ ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់‌សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី

ចែក​រំលែក
អាន អេសាយ 58