អេសាយ 66:2
អេសាយ 66:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
អេសាយ 66:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
អេសាយ 66:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ