អេសាយ 9:1
អេសាយ 9:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដី ដ៏សែនលំបាកនេះទៀតឡើយ។ កាលពីមុន ព្រះអម្ចាស់បានធ្វើឲ្យ តំបន់សាប់យូឡូន និងតំបន់ណែបថាលី ត្រូវអាម៉ាស់ តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលសាសន៍ដទៃ រស់នៅបានរុងរឿងឡើង។
អេសាយ 9:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ នឹងគ្មានសេចក្ដីងងឹតគ្របដណ្ដប់លើទឹកដីដែលមានសេចក្ដីវេទនានេះទៀតឡើយ។ កាលពីដើម ព្រះអង្គបានធ្វើឲ្យស្រុកសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅគ្រាចុងក្រោយ ព្រះអង្គនឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ។
អេសាយ 9:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ សេចក្ដីឈ្លប់សូន្យសុងនឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើម ទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន នឹងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយ ទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ