ចៅហ្វាយ 16:17
ចៅហ្វាយ 16:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយរៀបរាប់អាថ៌កំបាំងរបស់លោកប្រាប់នាងថា៖ «សក់បងមិនត្រូវកាត់ ឬកោរឡើយ ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបង ទុកជាពួកណាសារីត* តាំងពីនៅក្នុងផ្ទៃម្ដាយម៉្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងបាត់បង់ ហើយខ្លួនបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតៗដែរ»។
ចៅហ្វាយ 16:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ក៏បញ្ចេញប្រាប់អស់ពីក្នុងចិត្តដល់នាងថា៖ «មិនដែលមានកាំបិតកោរសក់ក្បាលបងឡើយ ដ្បិតបងជាពួកណាសារីត ដល់ព្រះ តាំងតែពីផ្ទៃម្តាយមកម៉្លេះ ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងថយចេញពីបងទៅ ហើយបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀត»។
ចៅហ្វាយ 16:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកំឡាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។