យេរេមា 1:1-3

យេរេមា 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​បូជា‌ចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។

ចែក​រំលែក
អាន យេរេមា 1

យេរេមា 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ស្រុក​យូដា ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។

ចែក​រំលែក
អាន យេរេមា 1

យេរេមា 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ា‌គីម ជា​បុត្រ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​សេដេគា ជា​បុត្រ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។

ចែក​រំលែក
អាន យេរេមា 1