យេរេមា 12:1
យេរេមា 12:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចំរើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ
យេរេមា 12:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងព្រះអង្គ ព្រះអង្គសុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងព្រះអង្គ ពីដើមហេតុថា ហេតុអ្វីបានជាដំណើរ របស់មនុស្សអាក្រក់តែងតែចម្រើនឡើង? ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តក្បត់ រស់នៅជាឥតខ្វល់ដូច្នេះ?
យេរេមា 12:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?