យេរេមា 13:10
យេរេមា 13:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត!
យេរេមា 13:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
យេរេមា 13:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យអញ ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ នឹងទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វា គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត