យេរេមា 17:5-6
យេរេមា 17:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន ជាដីប្រៃឥតមានអ្នកណានៅវិញ
យេរេមា 17:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះ នៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់ នឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន ជាដីប្រៃឥតមានអ្នកណានៅ។
យេរេមា 17:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្ដាសាពុំខាន! គេប្រៀបបាននឹងដើមឈើក្រិន នៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។