យេរេមា 23:3-4
យេរេមា 23:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក យើងនឹងប្រមូលសំណល់នៃហ្វូងរបស់យើង ចេញពីគ្រប់ស្រុក ដែលយើងបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចម្រើនឡើង។ យើងនឹងតាំងគង្វាលលើគេ ដែលនឹងឃ្វាលគេ គ្រានោះ គេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យេរេមា 23:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចំរើនឡើង អញនឹងតាំងអ្នកគង្វាលលើគេដែលនឹងឃ្វាលគេ គ្រានោះគេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 23:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេសសល់ពីគ្រប់ស្រុក ដែលយើងបានកម្ចាត់កម្ចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។