យេរេមា 35:15
យេរេមា 35:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
យេរេមា 35:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យមកឯអ្នកដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីចាត់គេ ឲ្យប្រាប់ថា ចូរអ្នកទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់អ្នក កុំទៅតាមព្រះដទៃ ដើម្បីគោរពបម្រើព្រះទាំងនោះឡើយ នោះអ្នករាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលយើងបានឲ្យដល់អ្នក និងបុព្វបុរសអ្នក តែអ្នករាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមយើងសោះ។
យេរេមា 35:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើអញ ឲ្យមកឯឯងដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ឲ្យប្រាប់ថា ចូរឲ្យឯងទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់ឯងផង កុំឲ្យទៅតាមព្រះដទៃ ដើម្បីគោរពដល់វានោះឡើយ នោះឯងរាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលអញបានឲ្យដល់ឯង នឹងពួកព្ធយុកោឯង តែឯងរាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមអញសោះ