យេរេមា 5:22
យេរេមា 5:22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
យេរេមា 5:22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ? តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
យេរេមា 5:22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ នៅចំពោះមុខយើងទេឬ? យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។