យេរេមា 50:20
យេរេមា 50:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងរកអំពើទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែរកមិនឃើញទេ ហើយរកអំពើបាបរបស់ពួកយូដា តែមិនឃើញឡើយ ពីព្រោះយើងនឹងអត់ទោសដល់ពួកអ្នកដែលយើងទុកឲ្យនៅសល់»។
ចែករំលែក
អាន យេរេមា 50យេរេមា 50:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចែករំលែក
អាន យេរេមា 50យេរេមា 50:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នកដែលអញទុកឲ្យសល់នៅ។
ចែករំលែក
អាន យេរេមា 50