យេរេមា 8:6
យេរេមា 8:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា តើអញបានធ្វើអ្វីនេះគ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម
យេរេមា 8:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញ ពីអំពើអាក្រក់របស់ខ្លួន ដោយថា តើយើងបានធ្វើអ្វីនេះ គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។
យេរេមា 8:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។