យ៉ូប 2:9-10
យ៉ូប 2:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ភរិយារបស់លោកពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះ ដល់កាលណាទៀត សូមដាក់បណ្ដាសាព្រះជាម្ចាស់ ហើយស្លាប់ទៅចុះ!»។ លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីព្រះជាម្ចាស់យ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីព្រះអង្គយ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសម្ដីឡើយ។
យ៉ូប 2:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯប្រពន្ធរបស់លោកពោលថា៖ «តើបងនៅតែរក្សាសេចក្ដីទៀងត្រង់ដល់កាលណាទៀត? សូមដាក់បណ្ដាសា ព្រះ ហើយស្លាប់ទៅចុះ!»។ ប៉ុន្តែ លោកឆ្លើយថា៖ «ឯងនិយាយដូចជាស្រីឆោតល្ងង់ យើងអាចទទួលសេចក្ដីល្អមកពីព្រះបាន ម្ដេចក៏មិនអាចទទួលសេចក្ដីអាក្រក់ផង?» ក្នុងស្ថានភាពយ៉ាងនោះ លោកយ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
យ៉ូប 2:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯប្រពន្ធលោក នាងនិយាយថា អ្នកនៅតែរក្សាលក្ខណៈខ្លួនទៀតឬ ចូរប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ តែលោកឆ្លើយថា ឯងនិយាយដូចជាស្រីឆោតល្ងង់ទេ ម៉េច យើងទទួលសេចក្ដីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្ដីអាក្រក់ដែរទេឬ ក្នុងគ្រប់ទាំងសេចក្ដីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។