យ៉ូប 26:13-14
យ៉ូប 26:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្តរបស់ព្រះអង្គ បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ។ ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
យ៉ូប 26:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារព្រះហស្ដរបស់ព្រះអង្គ។ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
យ៉ូប 26:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទំលុះពស់ ដែលកំពុងតែលឿនទៅ មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។