យ៉ូអែល 1:1-2
យ៉ូអែល 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេធូអែល។ ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់! អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍នេះធ្លាប់កើតមាន នៅជំនាន់អ្នករាល់គ្នា ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
យ៉ូអែល 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។ ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬ?
យ៉ូអែល 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។ ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់ចុះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកដែរ ការយ៉ាងនេះដែលកើតមានក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់នៃឪពុកអ្នករាល់គ្នាដែរឬ