យ៉ូស្វេ 14:10
យ៉ូស្វេ 14:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ មើល៍ ព្រះយេហូវ៉ាបានទុកឲ្យខ្ញុំរស់នៅ ដូចព្រះអង្គបានមានព្រះបន្ទូល គឺសែសិបប្រាំឆ្នាំហើយ តាំងពីព្រះយេហូវ៉ាមានព្រះបន្ទូលសេចក្ដីនោះមកកាន់លោកម៉ូសេ កាលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល៍ នៅថ្ងៃនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។
យ៉ូស្វេ 14:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន។ ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។
យ៉ូស្វេ 14:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនោះនឹងលោកម៉ូសេ ក្នុងកាលដែលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះ ខ្ញុំមានអាយុ៨៥ឆ្នាំហើយ