យ៉ូស្វេ 14:12
យ៉ូស្វេ 14:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ ព្រះអម្ចាស់បានសន្យាថានឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើព្រះអម្ចាស់គង់ជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្ដាប់ដៃរបស់ពួកគេមិនខាន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់»។
យ៉ូស្វេ 14:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។
យ៉ូស្វេ 14:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ។